Human and Hope Association

Staying Safe on the Roads in Cambodia

At Human and Hope Association, we believe in promoting road safety not just to our staff and students, but to the wider community as well. This blog has been written in Khmer and English by our Director, Hen, with the purpose of promoting helmet use to the Cambodian community. Please help us in spreading this very important message!

ពាក់មួកការពារសុវត្ថិភាព

            ប្រទេសកម្ពុជាគឺជាប្រទេសមួយ ដែលទើបតែមានការងើបចេញពីសង្រ្គាមដ៏សែនជូរចត់ ក៏ជាប្រទេសមួយដែលទើបតែមានការអភិវឌ្ឍន៍ទាំងវិស័យគ្រប់ប្រភេទ ទាំងផ្នែកចំណេះដឹង និងវិស័យ អប់រំ ។ ដូចនេះ មិនថាទីណា ឬកន្លែងណានោះទេ ការយល់ដឹងពីសុវត្ថិភាពគឺមានភាពតិចតួច មិនថា សុវត្ថិភាពតាមដងផ្លូវ ឬសុវត្ថិភាពតាមរយៈការធ្វើដំណើរនោះទេ ។ ទន្ទឹមនឹងនោះផងដែរ គ្រោះថ្នាក់ជា ច្រើនក៏បានកើតឡើង និងរីករាលដាលជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារខ្វះការយល់ដឹង ការ ធ្វេសប្រហែស និងការល្មើសច្បាប់ចរាចរណ៍ជាដើម ។ ការមិនពាក់មួកការពារសុវត្ថិភាព ក៏ជាកត្តាមួយ ដ៏ចម្បងផងដែរ ដែលចោទឡើងជាបញ្ហាធ្ងន់ធ្ងរ ក្នុងខណៈដែលគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ឬ ការគ្រោះថ្នាក់តែម្នាក់ឯងនោះ ។ តើគ្រោះថ្នាក់អ្វីខ្លះ បើមិនពាក់មួកការពារសុវត្ថិភាព?

ដូចដែលយើងដឹងស្រាប់ហើយ ក្បាលគឺជាអវយវៈទីបំផុត ដែលប្រើប្រាស់សម្រាប់ធ្វើការគ្រប់ គ្រងលើសរីរៈរាងកាយរបស់យើងទាំងមូល ជាអ្នកទទួលពត៌មាន ឬដឹងអំពីសាច់រឿង ហើយជាពិសេស គឺជាអ្នកគិត ពិចារណាគ្រប់ហេតុផលទាំងអស់ដែលកើតឡើង ។ បើក្នុងខណៈដែលមានគ្រោះថ្នាក់ ហើយយើងមិនបានពាក់មួកការពារសុវត្ថិភាព បញ្ហាដែលចោទសំខាន់គឺគ្រោះថ្នាក់ផ្នែកក្បាល ចង្ការ ថ្ពាល់ ឬមាត់ជាដើមនោះឯង ។ ភាគច្រើននៃរបួស ដែលយើងសង្កេតឃើញគឺរបួសផ្នែកចំណុច ទាំងអស់នេះ ។ ដូចដែលយើងដឹងស្រាប់ហើយថា ចំណុចទាំងអស់នេះ សុទ្ធតែជាចំណុចដ៏សំខាន់ៗ ទាំងក្បាល មាត់ជាដើម ។ ក្បាលជាអ្នកគិតពិចារណា មាត់ជាអ្នកបញ្ចូលអាហារដើម្បីបំប៉នសរីរៈទាំង មូលឲ្យមានការធំធាត់វិវត្តន៍ទៅមុខ ។ ចុះបើមាត់មានគ្រោះថ្នាក់ ឬដំបៅ តើអាហារនឹងចូលទៅតាម ទីណា?  ចុះក្បាលមានគ្រោះថ្នាក់ រហូតដល់បែក ឬធ្លាយ ឬកកឈាមនៅក្នុងខួរក្បាល តើវានឹងទៅ ជាយ៉ាងណា? ចូរគិតពិចារណា ទាំងអស់គ្នាមើលចុះ!

ក្នុងនាម សមាគម មនុស្ស និង ក្តីសង្ឃឹម ដោយគិតពិចារណាឃើញថា មានប្រយោជន៍ច្រើន ក្នុងការផ្សព្វផ្សាយសម្រាប់ចែកជូនជាពត៌មានដល់បងប្អូនយុវវ័យ និងប្រជាពលរដ្ឋនៅក្នុងប្រទេស កម្ពុជាទាំងអស់ឲ្យបានយល់ដឹងអំពីបញ្ហានេះ ។ ជាពិសេសក្នុងពេលបច្ចុប្បន្ននេះផងដែរ ការបោះឆ្នោត អាណត្តិថ្មីនេះ នឹងចាប់ផ្តើមក្នុងពេលខាងមុខ សកម្មភាពទាំងឡាយមានការដង្ហែគណៈបក្ស ដើម្បីផ្សព្វ ផ្សាយអំពីគោលនយោបាយរបស់បក្ស និងដើម្បីស្វែងរកសន្លឹកឆ្នោត ក៏ឃើញមានច្រើនសន្ធឹកសន្ធាប់។ ដែលជាពិសេសគឺការប្រើប្រាស់មធ្យោបាយសម្រាប់ធ្វើដំណើរក្នុងការដង្ហែមានច្រើន ដូចជាម៉ូតូ ឡាន ឬរ៉ឺម៉ក់ជាដើម ។ សមាគម មនុស្ស និង ក្តីសង្ឃឹម សូមធ្វើការអំពាវនាវ និងជម្រាបជាដំណឹងដល់ បងប្អូនយុវវ័យ និងប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរក្នុងការដង្ហែនោះ សូមមេត្តាពាក់មួកការពារ សុវត្ថិភាពក្នុងខណៈធ្វើដំណើរនោះ ។ សួរថា តើពាក់មួកការពារសុវត្ថិភាពដើម្បីអ្វី?

  • បើស្រឡាញ់ខ្លួនឯង សូមមេត្តាពាក់មួកការងារសុវត្ថិភាព ពេលបើកបរ ។
  • បើស្រឡាញ់ជីវិតរបស់អ្នក សូមមេត្តាពាក់មួកការពារសុវត្ថិភាព ពេលបើកបរ ។
  • បើមិនចង់ឲ្យឪពុកម្តាយ ឬញាតិមិត្តអ្នកយំ ឬលំបាកចិត្ត សូមមេត្តាពាក់មួកការពារ សុវត្ថិភាព ពេលបើកបរ ។
  • បើមិនចង់ឲ្យអស់លុយក្នុងការព្យាបាល សូមមេត្តាពាក់មួកការពារសុវត្ថិភាព ពេល បើកបរ ។
  • អនាគតរុងរឿង គ្រួសារសប្បាយ សង្គមរីករាយ ប្រទេសជាតិមានការអភិវឌ្ឍន៍ ដោយសារ យើងទាំងអស់គ្នារួមគ្នាក្នុងការពាក់មួកការពារសុវត្ថិភាព ពេលបើកបរ ។

បំណងល្អអំពី :

សមាគម មនុស្ស និង ក្តីសង្ឃឹម

Human and Hope Association

Wearing the helmet

Cambodia just overcome from the genocide regime and also the country is just developed especially Education. Therefore, wherever the knowledge of traffic accident are still low. With this, many accidents have been occurred every year by ignorance, careless, and break the traffic law etc. No helmet while driving is the main factor which leads to lose their lives in road crush. What is the consequence of no helmet while driving?

As we know that head is the main point because it control the body and receive information importantly it is thinker all events. Part of head, chin, forehead or Mouth etc. is mostly impact in the accidents. As we know all these parts are very important both head and mouth, head is where we can think and mouth is where we can get the food to live our lives. But, if the mouth is gotten injury or wound how can our body get the food or nutrition? And if the head is break what happen? Please think it deeply altogether?

HHA find that it is important and necessary to promote this to the people. Recently, in the occasion of the national election campaign all parties are running their procession to spread their policy to all Cambodian people. Many people are joining and they use their vehicles such as motorbikes, cars or motor trailer, etc. HHA‘s aim is to call for the people that join the election campaign must wear helmet while driving. Why must do that?

  • Wearing helmet if you love yourself.
  • Wearing helmet is you love your lives.
  • Wearing helmet if you want your parents not to concern about you.
  • Wearing helmet if you don’t want to waste your money in hospital.
  • Brighten future happiness family stable society developed country by we are all wear helmet while driving.

Good advice from:

Human and Hope Association

Tagged on: ,